ត្បូងឃ្មុំ៖ ដោយទទួលបានការអនុញ្ញាតិពី ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេសនៅរសៀលថ្ងៃសុក្រ ទី៣១ ខែមីនា ឆ្នាំ២០២៣ និងជាប្រធានក្រុមការងារបច្ចេកទេស ដើម្បីរៀបចំមាតុភូមិនិវត្តន៍ដ្ឋិធាតុយុទ្ធជនកងកម្លាំងប្រដាប់អាវុធសាមគ្គីសង្គ្រោះជាតិកម្ពុជា ពីសាធារណរដ្ឋសង្គមនិយមវៀតណាម លោក ឧត្តមសេនីយ៍ឯក កឹង ឃន អគ្គស្នងការរងនគរបាលជាតិ និងលោកឧត្តមសេនីយ៍ទោ ស សំបូរធន នាយសេនាធិការកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានអញ្ជើញជាអធិបតីភាពក្នុងកិច្ចប្រជុំត្រួតពិនិត្យផែនការការពារសន្តិសុខ រក្សាសុវត្ថិភាព និងសង្គ្រោះបន្ទាន់ ពិធីសម្ពោធហាចេតិយតម្កល់អដ្ឋិធាតុយុទ្ធជនកងកម្លាំងប្រដាប់អាវុធសាមគ្គីសង្គ្រោះជាតិកម្ពុជា នៅតំបន់ប្រវត្តិសាស្រ្តយោធាតេជោកោះថ្មអ៊ិច១៦ ស្ថិតក្នុងភូមិសាស្ត្រភូមិចង្គំ ឃុំទន្លូង ស្រុកមេមត់ ខេត្តត្បូងឃ្មុំ ដែលពិធីនេះនឹងត្រូវប្រព្រឹត្តិទៅនៅថ្ងៃទី០១-០២ ខែមេសា ឆ្នាំ២០២៣ខាងមុខនេះ។