You are currently viewing ឧត្តមសេនីយ៍ត្រី ថាវ យ៉េន អញ្ជើញជួបសំណេះសំណាល និងសួរសុខទុក្ខជាមួយយោធិននៃកងរាជអាវុធហត្ថខេត្ត ដែលបានចូលសោធននិវត្តន៍

ឧត្តមសេនីយ៍ត្រី ថាវ យ៉េន អញ្ជើញជួបសំណេះសំណាល និងសួរសុខទុក្ខជាមួយយោធិននៃកងរាជអាវុធហត្ថខេត្ត ដែលបានចូលសោធននិវត្តន៍

រតនគិរី៖ រសៀលថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៣ នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តរតនគិរី លោក ឧត្តមសេនីយ៍ត្រី ថាវ យ៉េន មេបញ្ជាការកងរាជអាវុធហត្ថខេត្តរតនគិរី បានអញ្ជើញជួបសំណេះសំណាល និងសួរសុខទុក្ខជាមួយយោធិននៃកងរាជអាវុធហត្ថខេត្ត ដែលបានចូលសោធននិវត្តន៍ចំនួន ១០នាក់ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ និងបានពាំនាំនូវការផ្ដាំផ្ញើសាកសួរសុខទុក្ខពីសំណាក់ ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស ផ្តាំផ្ញើសួរសុខទុក្ខដល់យោធិនដែលចូលនិវត្តន៍ សូមថែរក្សាសុខភាព រាល់បញ្ហាកើតឡើងដូចជាមានជំងឺ ឬជួបទុក្ខលំបាកផ្សេងៗ សូមរាយការណ៍ជូនមកអង្គភាពជាបន្ទាន់ដើម្បីអង្គភាពរៀបចំក្រុមការងារចុះសួរសុខទុក្ខ និងជួយសម្រួលដោះស្រាយនូវទុក្ខលំបាករបស់បងប្អូន។ ដោយមានការអញ្ជើញចូលរួមពីសំណាក់លោក មេបញ្ជាការរង នាយសេនាធិការរង ប្រធានមន្ទីរ នាយការិយាល័យ នាយ នាយរង អាវុធហត្ថចំណុះបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តរតនគិរី។ ក្នុងឱកាសនេះ លោក ឧត្តមសេនីយ៍ មេបញ្ជាការ កងរាជអាវុធហត្ថខេត្ត បានឧបត្ថម្ភជូនយោធិនចូលនិវត្តន៍ ក្នុងម្នាក់ៗទទួលបានថវិកា និងគ្រឿងឧបភោគបរិភោគមួយចំនួនមាន ថវិកាចំនួន ២០០,០០០រៀល, អង្ករ ១បេ ស្មើនឹង ២៥គីឡូក្រាម, មីចំនួន ១ កេស, ទឹកត្រី ១យួរ, ទឹកស៊ីអ៊ីវ ១យួរ, ស្ករស ១គីឡូក្រាម, ត្រីខ ១យួរ, ប៊ីចេង ១ថង់, ទឹកបរិសុទ្ធ ១កេស សរុបចំណាយថវិកាទាំងអស់ចំនួន ៤,២០៥,០០០រៀល។