កែប៖ នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តកែប ព្រឹកថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៣ លោក ឧត្តមសេនីយ៍ត្រី ហ៊ត សីហា មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកែប បានដឹកនាំប្រជុំផ្សព្វផ្សាយផែនការការពារសន្តិសុខ សុវត្ថិភាព ជូនថ្នាក់ដឹកនាំ និងផែនការការពារសន្តិសុខ រក្សាសុវត្ថិភាពក្នុងពិធីបុណ្យចូលឆ្នាំខ្មែរ និងផែនការការពាររក្សាសុវត្តិភាព និងសង្រ្គាះបន្ទាន់ ពិធីប្រកួតកីឡាអាស៊ីអាគ្នេយ៍លើកទី៣២ នាពេលខាងមុខ។