កំពង់ធំ៖ នៅរសៀលថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៣ លោក ឧត្តមសេនីយ៍ត្រី មាស យ៉ត មេបញ្ជាការកងរាជអាវុធហត្ថខេត្ត បានដឹកនាំនាយទាហានរៀបចំពិធីសែនព្រេន និងសូត្រមន្តលើករាសីក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ នាពេលខាងមុខ និងពិសារបាយសាមគ្គីជួបជុំបងប្អូនកងរាជអាវុធហត្ថ និងមានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តមប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តមអភិបាលខេត្ត និងមន្ទីរពាក់ព័ន្ធជុំវិញខេត្ត នៅទីបញ្ជាការកងរាជអាធហត្ថខេត្តកំពង់ធំ។