ភ្នំពេញៈ នៅវេលាម៉ោង១៤ និង០០នាទីរសៀល ថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៦ នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ បានបើកកិច្ចប្រជុំដាក់ផែនការ ការពារធានា សុវត្តិភាព និងរក្សាសណ្តាប់ធ្នាប់ឲ្យប្រសើរក្នុងពេលដែល កម្ពុជា+ចិន ធ្វើលំហាត់ហ្ឹកហ្វឺនវរួមគ្នា(នាគមាស២០១៦) ដែលធ្វើឡើងក្នុងខេត្តកំពង់ស្ពឺ (វិទ្យាស្ថានទព័ជើងគោក) ក្រោមអធិបតីភាព លោក ឧត្តមសេនីយ៍ត្រី ជូ សារុន មេបញ្ជាការ
កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ និងដោយមានការអញ្ជើញចូលរួមពីសំណាក់ លោក មេបញ្ជាការរង នាយរងសេនាធិការដ្ឋាន លោកប្រធាន អនុប្រធានមន្ទីរ នាយការិយាល័យ និងនាយអាវុធហត្ថដែលមានការពាក់ព័ន្ធផងដែរ។