You are currently viewing ឧត្តមសេនីយ៍ត្រី ចេង ម៉ាច អញ្ជើញទទួលស្វាគមន៍ប្រតិភូបញ្ជាការដ្ឋានយោធាខេត្តឡុងអាន ជូនពរក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ

ឧត្តមសេនីយ៍ត្រី ចេង ម៉ាច អញ្ជើញទទួលស្វាគមន៍ប្រតិភូបញ្ជាការដ្ឋានយោធាខេត្តឡុងអាន ជូនពរក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ

ព្រៃវែង៖ ព្រឹកថ្ងៃសុក្រ ទី៣១ ខែមីនា ឆ្នាំ២០២៣ នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តព្រៃវែង លោក ឧត្តមសេនីយ៍ត្រី ចេង ម៉ាច មេបញ្ជាការរង តំណាងលោក ឧត្តមសេនីយ៍ត្រី ឈួន គឹមសាន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តព្រៃវែង បានអញ្ជើញទទួលស្វាគមន៍ប្រតិភូបញ្ជាការដ្ឋានយោធាខេត្តឡុងអាន នៃសាធារណៈរដ្ឋសង្គមនិយមវៀតណាម អញ្ជើញចូលជួបសម្តែងការគួរសមសំណេះសំណាល និងជូនពរក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ នាពេលខាងមុខ។