You are currently viewing វរសេនីយ៍ទោ ញ៉ែត ញ៉ែម អញ្ជើញចុះសាកសួរសុខទុក្ខ លោក ម៉ៅ ផេន កំពុសម្រាកព្យាបាលជំងឺនៅគេហដ្ឋាន

វរសេនីយ៍ទោ ញ៉ែត ញ៉ែម អញ្ជើញចុះសាកសួរសុខទុក្ខ លោក ម៉ៅ ផេន កំពុសម្រាកព្យាបាលជំងឺនៅគេហដ្ឋាន

កំពត៖ នៅវេលាម៉ោង១២:៣០នាទី ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៣ លោក វរសេនីយ៍ទោ ញ៉ែត ញ៉ែម ប្រធានមន្ទីរទំនាក់ទំនងកិច្ចការសាធារណៈតំណាងលោក ឧត្តមសេនីយ៍ត្រី មេបញ្ជាការកងរាជអាវុធហត្ថខេត្តកំពត បានដឹកនាំមន្ត្រីក្រោមឱវាទ អញ្ជើញចុះទៅសួរសុខទុក្ខ និងនាំយកថវិកា របស់លោក ឧត្តមសេនីយ៍ត្រី មេបញ្ជាការកងរាជអាវុធហត្ថខេត្ត ចំនួន៣០០,០០០ រៀល ប្រគល់ជូនលោក ម៉ៅ ផេង សមាជិកក្រុមប្រឹក្សាក្រុងកំពត ដែលមានជំងឺកំពុងសម្រាកព្យាបាលនៅគេហដ្ឋាន ស្ថិតនៅភូមិកំពុងបាយខាងជើង សង្កាត់កំពង់បាយ ក្រុងកំពត ខេត្តកំពត។ ក្នុងពិធីនោះដែរ លោកក៏បានពាំនាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខពីលោក ឧត្តមសេនីយ៍ត្រីមេបញ្ជាការ និងជូនពរឲ្យលោក ម៉ៅ ផេន ឆាប់ជាសះស្បើយឡើងវិញ។