You are currently viewing សម្តេចពិជ័យសេនា ទៀ បាញ់ អញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់កាត់ខ្សែបូរឆ្លង និងសម្ពោធមហាចេតិយតម្កល់អដ្ឋិធាតុយុទ្ធជនកងកម្លាំងប្រដាប់អាវុធសាមគ្គីសង្គ្រោះជាតិកម្ពុជាទាំង៤៩រូប

សម្តេចពិជ័យសេនា ទៀ បាញ់ អញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់កាត់ខ្សែបូរឆ្លង និងសម្ពោធមហាចេតិយតម្កល់អដ្ឋិធាតុយុទ្ធជនកងកម្លាំងប្រដាប់អាវុធសាមគ្គីសង្គ្រោះជាតិកម្ពុជាទាំង៤៩រូប

ត្បូងឃ្មុំ៖ ព្រឹកថ្ងៃទី០២ ខែមេសា ឆ្នាំ២០២៣ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់កាត់ខ្សែបូរឆ្លង និងសម្ពោធមហាចេតិយតម្កល់អដ្ឋិធាតុយុទ្ធជនកងកម្លាំងប្រដាប់អាវុធសាមគ្គីសង្គ្រោះជាតិកម្ពុជាទាំង៤៩រូប ព្រមទាំងដង្ហែអដ្ឋិធាតុយុទ្ធជនទាំង៤៩រូប មកតម្កល់នៅតម្កល់នៅក្នុងមហាចេតិយ នៅតំបន់ប្រវត្តិសាស្ត្រយោធាតេជោកោះថ្ម X16 ស្ថិតក្នុងភូមិ​កោះ​ថ្ម ឃុំទន្លូង ស្រុកមេមត់ ខេត្តត្បូងឃ្មុំ។ ពិធីនេះក៏មានការអញ្ជើញចូលរួមពីសំណាក់សមាជិកព្រឹទ្ធសភា រដ្ឋសភា សមាជិករាជរដ្ឋាភិបាល ថ្នាក់ដឹកនាំក្រសួងការពារជាតិ អគ្គបញ្ជាការ ព្រមទាំងមន្ត្រីរាជការ និងប្រជាពលរដ្ឋយ៉ាងច្រើនកុះករផងដែរ។