កែប៖ រសៀលថ្ងៃទី០១ ខែមេសា ឆ្នាំ២០២៣ លោក វរសេនីយ៍ឯក សេស សុផល មេបញ្ជាការរង តំណាងលោក ឧត្តមសេនីយ៍ត្រី ហ៊ត សីហា មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកែប បានដឹកនាំនាយអាវុធហត្ថខេត្តអញ្ជើញចូលរួមរំលែកទុក្ខ លោក វរសេនីយ៍ត្រី ស៊ីន វុទ្ធី និវត្តន៍ជន កងរាជអាវុធហត្ថខេត្តកែប ដែលភរិយារបស់លោកបានទទួលមរណៈភាព កាលពីថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៣ ដោយរោគាពាធ ស្ថិតនៅភូមអង្គព្រៃ ឃុំជុំគ្រៀល ស្រុកទឹកឈូ ខេត្តកំពត និងបាននាំយកនូវមូលនិធិមហាគ្រួសារកងរាជអាវុធហត្ថខេត្តបច្ច័យចូលបុណ្យនូវទឹកប្រាក់ចំនួន ២,៤៧០,០០០រៀល។