កណ្តាល៖ ព្រឹកថ្ងៃទី០១ ខែមេសា ឆ្នាំ២០២៣ នៅទីបញ្ជាការ កងរាជអាវុធហត្ថខេត្តកណ្តាល បានធ្វើពិធីទទួលស្វាគមន៍ប្រតិភូបញ្ជាការដ្ឋានយោធាព្រំដែនគោក ខេត្តអានយ៉ាង នៃសាធារណៈរដ្ឋសង្គមនិយមវៀតណាម អញ្ជើញចូលជួបសម្តែងការគួរសមសំណេះសំណាល ជូនវត្ថុអនុស្សាវរីយ៍ និងជូនពរក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ នាពេលខាងមុខនេះ។ ក្រោមអធិបតីភាពលោក ឧត្តមសេនីយ៍ត្រី សំ តុលា មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកណ្តាល និងលោក វរសេនីយ៍ឯក ជិន គួកខាញ់ មេបញ្ជាការ បញ្ជាការដ្ឋានយោធាព្រំដែនគោក នៃសាធារណៈរដ្ឋសង្គមនិយមវៀតណាមដោយមានការអញ្ជើញចូលរួមពីសំណាក់ លោក លោកស្រី មេបញ្ជាការរង នាយសេនាធិការ ប្រធានមន្ទីរ និងនាយការិយាល័យពាក់ព័ន្ធ ព្រមទាំងប្រតិភូអមដំណើរ របស់បញ្ជាការដ្ឋានយោធាព្រំដែនគោក ខេត្តអានយ៉ាង មួយចំនួនទៀត។