កំពត៖ នៅវេលាម៉ោង ១៣:៣០នាទី ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៣ ដោយមានការសម្របសម្រួលនីតិវិធីពីព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកំពត កម្លាំងជំនាញការិយាល័យប្រឆាំងគ្រឿងញៀន មន្ទីរស្រាវជ្រាវ និងបង្ក្រាបបទល្មើស កងរាជអាវុធហត្ថខេត្តកំពត សហការជាមួយកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកដងទង់ បានចុះបង្ក្រាបមុខសញ្ញាជួញដូរប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន នៅភូមិក្រាំងលាវ ឃុំមានរិទ្ធ ស្រុកដងទង់ ខេត្តកំពត ដោយបានឃាត់ខ្លួនជនសង្ស័យបានចំនួន ០២នាក់ និងចាប់យកវត្ថុតាងពាក់ព័ន្ធមួយចំនួន។
បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាងត្រូវបានចាត់ការតាមនីតិវិធី។