បាត់ដំបង៖ ព្រឹកថ្ងៃទី០២ ខែមេសា ឆ្នាំ២០២៣ ដោយទទួលបានការអនុញ្ញាតពីលោក ឧត្តមសេនីយ៍ត្រី ហែម វុទ្ធី មេបញ្ជាការ កងរាជអាវុធហត្ថខេត្តបាត់ដំបង លោក វរសេនីយ៍ត្រី ហួត ហ៊ុន មេបញ្ជាការ មូលដ្ឋានកងរាជអាវុធហត្ថស្រុកថ្មគោល បានអញ្ជើញសំណេះសំណាលសាកសួរសុខទុក្ខ និងជូនអំណោយដល់អាវុធហត្ថចូលនិវត្ដន៍ ក្នុងឱកាសអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ខាងមុខនេះ។
លោកវរសេនីយ៍ត្រី មេបញ្ជាការ បាននាំយកថវិកាសរុបចំនួន ១,៥០០,០០០រៀល ដើម្បីជូនអាវុធហត្ថចូលនិវត្ដន៍សរុបចំនួន ១០នាក់ និងចាស់ជរាគ្មានទីពឹងចំនួន ០២គ្រួសារ ដោយក្នុងមួយគ្រួសារ ទទួលបានថវិកាចំនួន ៥០,០០០រៀល, អង្ករ ២៥គីឡូក្រាម, ទឹកត្រី ០៦ដប, ទឹកស៊ីអ៊ីវ ០៦ដប, និងត្រីខ ១០កំប៉ុង នៅបរិវេណមូលដ្ឋានកងរាជអាវុធហត្ថស្រុកថ្មគោល ខេត្តបាត់ដំបង។