You are currently viewing វរសេនីយ៍ត្រី ម៉ែន វណ្ណា បានអញ្ជើញចុះសួរសុខទុក្ខលោកយាយ កែវ ទូច អាយុ ១០១ឆ្នាំ

វរសេនីយ៍ត្រី ម៉ែន វណ្ណា បានអញ្ជើញចុះសួរសុខទុក្ខលោកយាយ កែវ ទូច អាយុ ១០១ឆ្នាំ

ព្រះសីហនុ៖ ថ្ងៃទី០២ ខែមេសា ឆ្នាំ២០២៣ លោក វរសេនីយ៍ត្រី ម៉ែន វណ្ណា មេបញ្ជាការ មូលដ្ឋានកងរាជអាវុធហត្ថស្រុកព្រៃនប់ និងលោក ខូវ ថានិត មេឃុំវាលរេញ បានអញ្ជើញចុះសួរសុខទុក្ខលោកយាយ កែវ ទូច អាយុ ១០១ឆ្នាំ ជាស្ត្រីមេម៉ាយក្រីក្រ ដែលបច្ចុប្បន្នមានទីលំនៅក្នុងភូមិវាលមាស ឃុំវាលរេញ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ និងនាំយកអំណោយរបស់ លោក ឧត្តមសេនីយ៍ត្រី ហេង ប៊ុនទី មេបញ្ជាការ កងរាជអាវុធហត្ថខេត្តព្រះសីហនុ ឧបត្ថម្ភជូនដល់លោកយាយដែលរួមមាន អង្ករចំនួន ០២បាវ ស្មើនឹង ៥០គីឡូក្រាម, មីសួរចំនួន ០២ដុំ, មីថៃចំនួន ០២កេស, ទឹកត្រចៀកកាំ ចំនួន ០២កេស, ទឹកដោះគោឆៅចំនួន ០២ឡូត៍, ទឹកត្រីទន្សាយចំនួន ០២យួរ, ទឹកស៊ីអ៊ីវចំនួន ០២យួរ, ស្ករសចំនួន ០២គីឡូក្រាម, ប៊ីចេងចំនួន ០២កញ្ចប់, អាវសដូនជីចំនួន ០២, សំពត់ដូនជីចំនួន ០២, ក្រមាពានាចំនួន ០១ និងថវិកាចំនួន ៤០០,០០០រៀលផងដែរ។