You are currently viewing ឧត្តមសេនីយ៍ត្រី សេង មហា អញ្ជើញទទួលប្រតិភូវៀតណាម អញ្ជើញជូនពរឆ្នាំថ្មី

ឧត្តមសេនីយ៍ត្រី សេង មហា អញ្ជើញទទួលប្រតិភូវៀតណាម អញ្ជើញជូនពរឆ្នាំថ្មី

តាកែវ៖ ថ្ងៃទី០២ ខែមេសា ឆ្នាំ២០២៣ នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តតាកែវ លោកឧត្តមសេនីយ៍ត្រី សេង មហា មេបញ្ជាការកងរាជអាវុធហត្ថខេត្តតាកែវ បានដឹកនាំប្រតិភូកងរាជអាវុធហត្ថខេត្ត ទទួលស្វាគមន៍ប្រតិភូយោធាការពារព្រំដែនខេត្តអានយ៉ាង នៃសាធារណរដ្ឋសង្គមនិយមវៀតណាម ដឹកនាំដោយលោក វរសេនីយ៍ឯក ត្រឹន ក្វួកខាញ់ មេបញ្ជាការយោធាការព្រំដែនខេត្តអាងយ៉ាង អញ្ជើញមកសំណេះសំណាលសួរសុខទុក្ខជូនពរ និងជូនវត្ថុអនុស្សាវរីយ៍ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរនាពេលខាងមុខនេះ ដល់កងរាជអាវុធហត្ថខេត្តតាកែវ។