You are currently viewing ឧត្តមសេនីយ៍ត្រី ហែម បូណារ៉ែល ប្រជុំផ្សព្វផ្សាយផែនការការពារសន្តិសុខរក្សាសុវត្តិភាព និងសង្គ្រោះឧបទ្ទវហេតុផ្សេងៗ

ឧត្តមសេនីយ៍ត្រី ហែម បូណារ៉ែល ប្រជុំផ្សព្វផ្សាយផែនការការពារសន្តិសុខរក្សាសុវត្តិភាព និងសង្គ្រោះឧបទ្ទវហេតុផ្សេងៗ

មណ្ឌលគិរី៖ ព្រឹកថ្ងៃទី០៣ ខែមេសា ឆ្នាំ២០២៣ នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តមណ្ឌលគិរី បានរៀបចំពីធីប្រជុំផ្សព្វផ្សាយផែនការការពារសន្តិសុខរក្សាសុវត្តិភាព និងសង្គ្រោះឧបទ្ទវហេតុផ្សេងៗ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ក្រោមអធិបតិភាពលោក ឧត្តមសេនីយ៍ត្រី ហែម បូណារ៉ែល មេបញ្ជាការ កងរាជអាវុធហត្ថខេត្តមណ្ឌលគិរី ដោយមានការអញ្ជើញចូលរួមពីសំណាក់លោក មេបញ្ជាការរង នាយរងសេនាធិការ ប្រធានមន្ទីរ ការិយាល័យក្រុង-ស្រុក ស្នាក់ការសន្តិសុខផងដែរ។