You are currently viewing ឧត្តមសេនីយ៍ត្រី ឈួន គឹមសាន អញ្ជើញជួបសំណេះសំណាលនិវត្តន៍ក្នុងឱកាសឆ្នាំថ្មីដែលខិតជិតមកល់

ឧត្តមសេនីយ៍ត្រី ឈួន គឹមសាន អញ្ជើញជួបសំណេះសំណាលនិវត្តន៍ក្នុងឱកាសឆ្នាំថ្មីដែលខិតជិតមកល់

ព្រៃវែង៖ នៅព្រឹកថ្ងៃទី០៣ ខែមេសា ឆ្នាំ២០២៣ ដោយមានការយកចិត្តទុកដាក់ពីសំណាក់ ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង កងយោធពលខេមរភូមិន្ទ មេញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តព្រៃវែង លោក ឧត្តមសេនីយ៍ត្រី ឈួន គឹមសាន មេបញ្ជាការកងរាជអាវុធហត្ថខេត្តព្រៃវែង បានអញ្ជើញជួបសំណេះសំណាលសាកសួរសុខទុក្ខយោធិន នៃកងរាជអាវុធហត្ថខេត្ត ដែលបានចូលសោធននិវត្តន៍ ចំនួន ២០នាក់ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរដែលនឹងខិតជិតមកដល់ និងបានពាំនាំនូវការផ្ដាំផ្ញើសាកសួរសុខទុក្ខពីសំណាក់ ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា ផ្តាំផ្ញើសួរសុខទុក្ខដល់យោធិនដែលចូលនិវត្តន៍សូមថែរក្សាសុខភាព រាល់បញ្ហាកើតឡើងដូចជាមានជំងឺ ឬជួបទុក្ខលំបាកផ្សេងៗ សូមរាយការណ៍ជូនមកអង្គភាពជាបន្ទាន់ដើម្បីអង្គភាពរៀបចំក្រុមការងារចុះសួរសុខទុក្ខ និងជួយសម្រួលដោះស្រាយនូវទុក្ខលំបាករបស់បងប្អូន។

ក្នុងឱកាសនេះ លោក ឧត្តមសេនីយ៍ មេបញ្ជាការ កងរាជអាវុធហត្ថខេត្ត បានឧបត្ថម្ភជូនយោធិនចូលនិវត្តន៍ក្នុងម្នាក់ៗទទួលបានថវិកា គ្រឿងឧបភោគបរិភោគមួយចំនួនរួមមាន  អង្ករ ៥០គីឡូក្រាម, មីចំនួន ១កេស, ត្រីខ ១យួរ, ជែលលាងដៃ ៣ដប, ម៉ាស់ ០១ប្រអប់, ថវិកាចំនួន ២០០,០០០រៀល សរុបចំណាយថវិកាទាំងអស់ចំនួន ៧,០៣០,២០០រៀល។