You are currently viewing នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ បានប្រារព្ធពិធីផ្សព្វផ្សាយការងារអប់រំចិត្តសាស្ត្រ ឆមាសទី២ ឆ្នាំ២០១៦

នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ បានប្រារព្ធពិធីផ្សព្វផ្សាយការងារអប់រំចិត្តសាស្ត្រ ឆមាសទី២ ឆ្នាំ២០១៦

កំពង់ស្ពឺៈ នៅរសៀលថ្ងៃអង្គារ ទី២៩ ខែវិច្ឆិកា ឆ្នាំ២០១៦ នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ បានប្រារព្ធពិធីផ្សព្វផ្សាយការងារអប់រំចិត្តសាស្ត្រ ឆមាសទី២ ឆ្នាំ២០១៦ ក្រោមអធិបតីភាព ឧត្តមសេនីយ៍ត្រី ជូ សារុន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ និងដោយមានការអញ្ជើញចូលរួមពីសំណាក់ មេបញ្ជាការរង នាយរងសេនាធិការ នាយ នាយរង កងរាជអាវុធហត្ថ ចំណុះបញ្ជាការដ្ឋានខេត្តសរុបចំនួន១៣៨នាក់។

លោកឧត្តមសេនីយ៏ត្រី ជូ សារុន មេបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ បានលើកឡើង ពីគោលបំណងការអប់រំចិត្តសាស្ត្រថា គឺជាកាពង្រឹងគោលជំហរសតិអារម្មណ៏ នាយទាហាន នាយទាហានរង និងពលទាហាន នៃកងរាជអាវុធហត្ថគ្រប់រូប ក្តាប់ជាប់នូវការវិវត្តន៍ នៃសភាពការណ៍នយោបាយ និងសន្តិសុខសង្គម ។ ធ្វើឲ្យនាយទាហាន នាយទាហានរង និងពលអាវុធហត្ថយល់ជ្រួតជ្រាបនៅតួនាទី ភារកិច្ច និងបេសកម្មរបស់កងរាជអាវុធហត្ថ ក្នុងការបម្រើជាតិមាតុភូមិ និងប្រជាពលរដ្ឋ ប្រកបដោយមនសិការស្នេហាជាតិ មានឆន្ទៈមោៈមុត ស្មោៈត្រង់ដាច់ខាតចំពោៈ ជាតិ សាសនា ព្រៈមហាក្សត្រ និរាជរដ្ឋាភិបាល ។
លោកវរសេនីយ៏ឯក សោម សាម៉ុន មេបញ្ជាការរង និងជាគ្រូឧទ្ទេសផ្នែកធៗអប់រំចិត្តសាស្ត្របានជំរាបជូនក្នុងពិធីនោៈថា ក្នុងនាមយើជាកងកម្លាំងដាច់ខាតត្រូវពង្រឹងសមត្ថភាព ចំណេៈដឹងជំនាញ ចំណេៈដឹងទូទៅ ចំណេៈដឹងផ្នែកច្បាប់ បទបញ្ជាវិន័យ ក្រមសីលធម៏ វិជ្ជាជីវៈ និងកម្មវិធីគោលនយោបាយរបស់រាជរដ្ឋាភិបាល ។ល។
លោកមេបញ្ជាការរងបានបន្តថា គ្រប់អង្គបណ្តអង្គភាព និងសមាសភាពដែលមានការពាក់ពន្ធ័ ត្រូវម្ចាស់ទទួលខុសត្រូវ រៀបចំចាត់ចែងចូលរួមអនយវត្តដើម្បីសម្រេចបានផែនការអប់រំចិត្តសាស្ត្រ ។ហើយគ្រប់ផ្នែកក្នុងការអប់រំចិត្តសាស្ត្រត្រូវធានាឲ្យបានទាំងបរិមាណ និងគុណភាព ហើយក្តាប់ជាប់នូវទស្សនៈ គោលជំហរ និងការវិវត្តប្រែប្រួលសតិអារម្មណ៏របស់អាវុធហត្ថគ្រប់រូប នៅគ្រប់កាលៈទេសៈ និងតាមដំណាក់កាលរបស់ប្រទេសជាតិ ដើម្បីមានវិធានការដោៈស្រាយជូនដល់កងកម្លាំងឲ្យទាន់ពេលវេលា ៕
01

02

03

04

05

06

07

08

09

010

011

012