You are currently viewing ឧត្តមសេនីយ៍ត្រី ឡោ ថា អញ្ជើញជួបសំណេះសំណាលជាមួយបេក្ខជនដែលបានប្រឡងជាប់

ឧត្តមសេនីយ៍ត្រី ឡោ ថា អញ្ជើញជួបសំណេះសំណាលជាមួយបេក្ខជនដែលបានប្រឡងជាប់

រតនគិរី៖ នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តរតនគិរី ព្រឹកថ្ងៃទី០៣ ខែមេសា ឆ្នាំ២០២៣ លោក ឧត្តមសេនីយ៍ត្រី ឡោ ថា មេបញ្ជាការរងតំណាងលោក ឧត្តមសេនីយ៍ត្រី ថាវ យ៉េន មេបញ្ជាការកងរាជអាវុធហត្ថខេត្តរតនគីរី បានអញ្ជើញជួបសំណេះសំណាលជាមួយបេក្ខជនដែលបានប្រឡងជាប់ជាយោធិននៃកងរាជអាវុធហត្ថ និងបានផ្សព្វផ្សាយនូវបទបញ្ជា របស់លោកឧត្តមសេនីយ៍ត្រីមេបញ្ជាការកងរាជអាវុធហត្ថខេត្ត បានប្រាប់ឲ្យប្អូនៗដែលជាបេក្ខជនប្រឡងជាប់ ត្រូវថែរក្សាសុខភាព និងមិនត្រូវបិទទូរសព្ទ រង់ចាំទទួលទូរសព្ទរបស់មន្ត្រីជំនាញ ទំនាក់ទំនងទៅប្រាប់រាល់ផែនការ បានដាក់បទបញ្ជាត្រូវរៀបចំសម្ភារៈប្រើប្រាស់ផ្ទាល់ខ្លួន រង់ចាំបទបញ្ជា ដើម្បីបញ្ជូនប្អូនៗទៅហ្វឹកហ្វឺន នៅមជ្ឈមណ្ឌលហ្វឹកហ្វឺនភ្នំជុំសែនរីករាយ។