ភ្នំពេញ៖ នៅព្រឹកថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២៣ លោក វរសេនីយ៍ឯក ឡាក់ គួន នាយការិយាល័យជំនួយមនុស្សធម៌ និងសង្រ្គោះគ្រោះមហន្តរាយ ស្នងការដ្ឋានផែនការប្រតិបត្តិការ និងហ្វឹកហ្វឺន កងរាជអាវុធហត្ថលើផ្ទៃប្រទេស តំណាងលោក ឧត្តមសេនីយ៍ត្រី ញឹម សីលា ស្នងការស្នងការដ្ឋានផែនការប្រតិបត្តិការ និងហ្វឹកហ្វឺន កងរាជអាវុធហត្ថលើផ្ទៃប្រទេស បានដឹកនាំមន្ត្រីក្រោមឱវាទ អញ្ជើញចុះទៅសួរសុខទុក្ខ ដោយបាននាំយកនូវថវិកាចំនួន១,០០០,០០០រៀល និងគ្រឿងឧបភោគបរិភោគមួយចំនួនប្រគល់ជូន លោកវរសេនីយ៍ទោ ចាប ចាន់ថេង នាយរងការិយាល័យជំនួយមនុស្សធម៌ និងសង្រ្គោះគ្រោះមហន្តរាយ កំពុងសម្រាកព្យាបាលរបួសបាក់ដៃនៅគេហដ្ឋាន រងគ្រោះដោយគ្រោះថ្នាក់ចរាចរណ៍ ស្ថិតនៅភូមិគង្គារផុស សង្កាត់ទួលសង្កែរ២ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។ ក្នុងឱកាសនោះ លោកវរសេនីយ៍ឯក ឡាក់ គួន បានពាំនាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់ថ្នាក់ដឹកនាំ កងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជូនពរលោកវរសេនីយ៍ទោ ចាប ចាន់ថេង ជាសះស្បើយពីរបួស និងឆាប់បានចូលបម្រើការក្នុងអង្គភាពវិញ។