You are currently viewing នាយឧត្តមសេនីយ៍ សៅ សុខា ស្វាគមន៍ប្រតិភូយោធភូមិភាគ៧នៃកងទ័ពប្រជាជនវៀតណាម

នាយឧត្តមសេនីយ៍ សៅ សុខា ស្វាគមន៍ប្រតិភូយោធភូមិភាគ៧នៃកងទ័ពប្រជាជនវៀតណាម

ភ្នំពេញ៖ រសៀលថ្ងៃអង្គារ ទី៤ ខែមេសា ឆ្នាំ២០២៣ នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថលើផ្ទៃប្រទេស ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោពលខេមរភូមិន្ទ មេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស បានទទួលស្វាគមន៍ប្រតិភូយោធភូមិភាគ ៧ នៃកងទ័ពប្រជាជនវៀតណាម ដឹកនាំដោយលោកឧត្តមសេនីយ៍ទោ Nguyen Truong Thang មេបញ្ជាការ យោធភូមិភាគ៧ ដែលអញ្ជើញមកជូនពរឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ២០២៣ ដើម្បីរឹតចំណងសាមគ្គីភាព មិត្តភាព យោធភូមិភាគ៧ និង កងរាជអាវុធហត្ថលើផ្ទៃប្រទេស។