You are currently viewing ឧត្តមសេនីយ៍ត្រី ហេង ប៊ុនទី សំណេះសំណាលជាមួយយោធិនសោធននិវត្តន៍ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី

ឧត្តមសេនីយ៍ត្រី ហេង ប៊ុនទី សំណេះសំណាលជាមួយយោធិនសោធននិវត្តន៍ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី

ព្រះសីហនុ៖ ព្រឹកថ្ងៃទី០៣ ខែមេសា ឆ្នាំ២០២៣ ដោយទទួលបានការអនុញ្ញាតពីសំណាក់លោក នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស លោកឧត្តមសេនីយ៍ត្រី ហេង ប៊ុនទី មេបញ្ជាការ កងរាជអាវុធហត្ថខេត្តព្រះសីហនុ បានអញ្ជើញជាអធិបតីភាពក្នុងពិធីសំណេះសំណាលជាមួយយោធិនសោធននិវត្តន៍ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំថោះ បញ្ចស័ក ពុទ្ធស័ករាជ ២៥៦៧។
ដោយមានការអញ្ជើញចូលរួមពីសំណាក់លោក មេញ្ជាការរង លោកនាយសេនាធិការ នាយសេនាធិការរង ប្រធាន-អនុប្រធានមន្ទីរជំនាញទាំង០៧ នាយលេខាធិការដ្ឋាន នាយ-នាយរងការិយាល័យចំណុះមន្ទីរ លោកស្រីអនុប្រធាននគរបាលយុត្តិធម៌ ព្រមទាំងយោធិនសោធននិវត្តន៍ផងដែរ។
ក្នុងឱកាសនេះដែរ លោកឧត្តមសេនីយ៍ត្រី មេបញ្ជាការ កងរាជអាវុធហត្ថខេត្តព្រះសីហនុ បានធ្វើការពាំនាំនូវការផ្តាំផ្ញើ និងសាកសួរសុខទុក្ខពីសំណាក់ លោកនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងឧបត្ថម្ភថវិកា ព្រមទាំងគ្រឿងឧបភោគ បរិភោគមួយចំនួន ជូនដល់យោធិនសោធននិវត្តន៍នៃកងរាជអាវុធហត្ថខេត្ត ចំនួន ២៦នាក់ ដោយម្នាក់ៗទទួលបាន ថវិកាចំនួន ២០០,០០០រៀល, អង្ករចំនួន ០២បាវ ស្មើនឹង ៥០គីឡូក្រាម, មីម៉ាម៉ាចំនួន ០២កេសតូច, ទឹកសុទ្ធចំនួន ០២កេស, ភេសជ្ជៈប៉ូវកម្លាំងចំនួន ០២កេស, ទឹកត្រីចំនួន ០១យួរ, ទឹកស៊ីអ៊ីចំនួន ០១យួរ, ស្ករចំនួន ០១គីឡូក្រាម, អំបិលចំនួន ០១គីឡូក្រាម, ប៊ីចេងចំនួន ០១គីឡូក្រាម, ប្រេងឆាចំនួន ០១ធុង ស្មើនឹង ០៥លីត្រ, ម៉ាស់ចំនួន ០២ប្រអប់។