You are currently viewing សម្ដេចពិជ័យសេនា ទៀ បាញ់៖ សមយុទ្ធ«នាគមាស-ឆ្នាំ២០២៣» បង្ហាញពិភពលោកកាន់តែច្បាស់ថា មិត្តដែកថែបមិនអាចបំបែកបានកម្ពុជា-ចិន បន្តរីកចម្រើនកាន់តែខ្លាំងក្លា

សម្ដេចពិជ័យសេនា ទៀ បាញ់៖ សមយុទ្ធ«នាគមាស-ឆ្នាំ២០២៣» បង្ហាញពិភពលោកកាន់តែច្បាស់ថា មិត្តដែកថែបមិនអាចបំបែកបានកម្ពុជា-ចិន បន្តរីកចម្រើនកាន់តែខ្លាំងក្លា

(ភ្នំពេញ)៖ សម្ដេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ បានថ្លែងថា សមយុទ្ធរួមគ្នា «នាគមាស-ឆ្នាំ២០២៣» បានបង្ហាញដល់ពិភពលោកកាន់តែច្បាស់ថា មិត្តដែកថែបមិនអាចបំបែកបំបាក់បានកម្ពុជា-ចិន បន្តរីកចម្រើនកាន់តែខ្លាំងក្លា។

សម្តេចពិជ័យសេនា ថ្លែងបែបនេះក្នុងពិធីបិទសមយុទ្ធរួមគ្នា «នាគមាស-ឆ្នាំ២០២៣» លើកទី៥ រវាងកងយោធពលខេមរភូមិន្ទ ជាមួយកងទ័ពរំដោះប្រជាជនចិន ដែលធ្វើឡើងនៅមជ្ឈមណ្ឌលហ្វឹកហ្វឺនកងរាជអាវុធហត្ថភ្នំជុំសែនរីករាយ ស្ថិតក្នុងឃុំពាម ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង នាព្រឹកថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២៣ ក្រោមប្រធានបទ «ប្រតិបត្តិការការពារសន្តិសុខក្នុងព្រឹត្តិការណ៍ធំៗ និងការជួយសង្គ្រោះមនុស្សធម៌នៃកងទ័ព ទាំងពីរកម្ពុជា-ចិន»