You are currently viewing ឧត្តមសេនីយ៍ត្រី សេង មហា ដឹកនាំកិច្ចប្រជុំជួរបញ្ជាការដើម្បី ពង្រឹងទៅលើការងារសន្តិសុខ សុវត្ថិភាព

ឧត្តមសេនីយ៍ត្រី សេង មហា ដឹកនាំកិច្ចប្រជុំជួរបញ្ជាការដើម្បី ពង្រឹងទៅលើការងារសន្តិសុខ សុវត្ថិភាព

តាកែវ៖ នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តតាកែវ ថ្ងៃទី០៣ ខែមេសា ឆ្នាំ២០២៣ លោក ឧត្តមសេនីយ៍ត្រី សេង មហា មេបញ្ជាការ កងរាជអាវុធហត្ថខេត្តតាកែវ បានដឹកនាំកិច្ចប្រជុំជួរបញ្ជាការដើម្បី ពង្រឹងទៅលើការងារសន្តិសុខ សុវត្ថិភាព ជូនប្រជាពលរដ្ឋ ពង្រឹងលើការងារល្បាតចល័តនៅក្នុងភូមិសាស្ត្រទូទាំងខេត្ត ដើម្បីបង្ការ បង្រ្កាបរាល់បទល្មើសឱ្យបានទាន់ពេលវេលា។ ជាពិសេសលោកឧត្ដមសេនីយ៍មេបញ្ជាការខេត្ត បានដាក់បទបញ្ជាយ៉ាងម៉ឺងម៉ាត់ត្រូវ បង្រ្កាបក្មេងទំនើងដែលបង្កការអុកឡុកធ្វើឱ្យខូចសណ្តាប់ធ្នាប់ក្នុងសង្គមឱ្យខានតែបាន និងរៀបចំសំរាប់ចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរនៅទីបញ្ជាការនាពេលខាងមុខ និងបានប្រជុំត្រួតពិនិត្យការអនុវត្ត តួនាទីភារកិច្ចក្នុងអង្គភាព។ កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពី លោកមេបញ្ជាការរង នាយសេនាធិការរង ប្រធានមន្ទីរទាំង៧ និងនាយការិយាល័យដែលពាក់ព័ន្ធផងដែរ។