កោះកុង៖ ព្រឹកថ្ងៃទី០៣ ខែមេសា ឆ្នាំ២០២៣ នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកោះកុង លោកឧត្តមសេនីយ៍ត្រី តាំង ឈុនស្រេង មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកោះកុង បានអញ្ជើញជាអធិបតីភាពក្នុងពិធីសំណេះសំណាលជាមួយយោធិនសោធននិវត្តន៍ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ នាពេលខាងមុខ ដោយមានការអញ្ជើញចូលរួមពីសំណាក់ លោកមេញ្ជាការរង លោកនាយសេនាធិការ នាយសេនាធិការរង ប្រធាន-អនុប្រធានមន្ទីរ នាយការិយាល័យ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុង ស្រុក និងស្នាក់ការសន្តិសុខ និងយោធិនសោធននិវត្តន៍ផងដែរ។ ក្នុងឱកាសនេះដែរ លោកឧត្តមសេនីយ៍មេបញ្ជាការ បានធ្វើការពាំនាំនូវការផ្តាំផ្ញើ សួរសុខទុក្ខពីសំណាក់ លោកនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងឧបត្ថម្ភថវិកា ព្រមទាំងគ្រឿងឧបភោគ បរិភោគមួយចំនួន ជូនដល់យោធិនសោធននិវត្តន៍ចំនួន ០៧នាក់ ដោយក្នុងម្នាក់ៗទទួលបាន ថវិកាចំនួន ១០០,០០០រៀល, អង្ករចំនួន ០១បាវ ស្មើនឹង ២៦គីឡូក្រាម, មីចំនួន ០១កេស, ត្រីខចំនួន ០១យួរ, ក្រម៉ាចំនួន ០១,ម៉ាស់ចំនួន ០៣ប្រអប់ និងជែលលាងដៃចំនួន ០២ដប។