កោះកុង៖ នៅរសៀលថ្ងៃទី០៣ ខែមេសា ឆ្នាំ២០២៣ លោកវរសេនីយ៍ឯក វ៉ា ស៊ិនភិរិទ្ធិ មេបញ្ជាការរង តំណាងលោកឧត្តមសេនីយ៍ត្រី តាំង ឈុនស្រេង មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកោះកុង បានដឹកនាំក្រុមការងារចុះសួរសុខទុក្ខយោធិនចូលនិវត្តន៍ និងអាវុធហត្ថដែលមានជំងឺសម្រាកព្យាបាលនៅផ្ទះដែលមិនបានអញ្ជើញចូលរួមក្នុងពិធីសំណេះសំណាល និងបាននាំយកថវិកា គ្រឿងឧបភោគ បរិភោគមួយចំនួនជូនដល់យោធិនចូលនិវត្តន៍ និងអាវុធហត្ថកំពុងសម្រាកព្យាបាលនៅផ្ទះចំនួន ០៤នាក់ ដោយក្នុងម្នាក់ៗទទួលបាន ថវិកាចំនួន ១០០,០០០រៀល, អង្ករចំនួន ០១បាវស្មើនឹង ២៦គីឡូក្រាម, មីចំនួន ០១កេស, ត្រីខចំនួន ០១យួរ, ក្រមាចំនួន ០១, ម៉ាស់ចំនួន ០៣ប្រអប់ និងជែលលាងដៃចំនួន ០២ដប។