You are currently viewing ឧត្តមសេនីយ៍ត្រី ថាវ យ៉េន អញ្ជើញទទួលប្រតិភូខេត្តកន្ទូមនៃសាធារណរដ្ឋសង្គមនិយមវៀតណាម

ឧត្តមសេនីយ៍ត្រី ថាវ យ៉េន អញ្ជើញទទួលប្រតិភូខេត្តកន្ទូមនៃសាធារណរដ្ឋសង្គមនិយមវៀតណាម

រតនគីរី៖ រសៀលថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០២៣ នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តរតនគិរី លោក ឧត្តមសេនីយ៍ត្រី ថាវ យ៉េន មេបញ្ជាការកងរាជអាវុធហត្ថខេត្ត បានអញ្ជើញដឹកនាំក្រុមការងារទទួលស្វាគមន៍ប្រតិភូ ខេត្តកន្ទូមនៃសាធារណរដ្ឋសង្គមនិយមវៀតណាម ដឹកនាំដោយឯកឧត្តម យឿង វ៉ាន់ចាង ប្រធានគណៈកម្មាធិការបក្សខេត្ត លេខាបក្សខេត្ត និងជាប្រធានក្រុមប្រឹក្សាប្រជាជនខេត្តកន្ទូម នៃសាធារណរដ្ឋសង្គមនិយមវៀតណាម ចូលជួបសំដែងការគួរសមសួរសុខទុក្ខ និងជូនពរក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ដែលនឹងឈានចូលមកដល់នាពេលខាងមុខនេះ លោកឧត្តមសេនីយ៍មេបញ្ជាការ និងប្រតិភូបានធ្វើការសំណេះសំណាលសួរសុខទុក្ខនិងជូនពរក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ និងបានជូនវត្ថុអនុស្សាវរីយ៍ផងដែរ។