You are currently viewing ឃាត់ខ្លួនជនសង្ស័យម្នាក់ ជាមួយថ្នាំញៀនចំនួន១៤កញ្ចប់

ឃាត់ខ្លួនជនសង្ស័យម្នាក់ ជាមួយថ្នាំញៀនចំនួន១៤កញ្ចប់

ព្រះសីហនុៈ ដោយមានការតាំងចិត្តប្តេជ្ញាទៅលើការបង្ក្រាបរាល់បទល្មើសដែលកើតមានឡើងនៅក្នុងខេត្តព្រះសីហនុ នៅវេលាម៉ោង១៦ និង១៥នាទីល្ងាច ថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០១៦ កម្លាំងកងរាជអាវុធហត្ថខេត្តព្រះសីហនុ សហការជាមួយ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងព្រះសីហនុ បានធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់ ជាប់ពាក់ព័ន្ធជាមួយករណីរក្សាទុក និងចែកចាយនូវសារធាតុញៀន ស្ថិតនៅចំណុច ក្រុម១២ ភូមិ០២ សង្កាត់០៣ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។

នេះបើតាមការបង្ហើបឱ្យដឹងពី លោក ឧត្តមសេនីយ៍ត្រី ហេង ប៊ុនទី មេបញ្ជាការ កងរាជអាវុធហត្ថព្រះសីហនុ បានឱ្យដឹងថា ការឃាត់ខ្លួនជនសង្ស័យខាងលើនេះ គឺធ្វើទៅបានដោយមានការតាមដាននូវសកម្មភាពរបស់ ជនសង្ស័យខាងលើជាយូរមកហើយ ទើបមានឱកាសក្នុងការឃាត់ខ្លួនជនសង្ស័យនោះ ស្របពេលដែលគេបំរុងធ្វើសកម្មភាពចែកចាយនូវសារធាតុញៀន។

ភ្នាក់ងារបានបន្តអោយដឹងទៀតថា ជនសង្ស័យដែលត្រូវកម្លាំងកងរាជអាវុធហត្ថធ្វើការឃាត់ខ្លួននោះមានឈ្មោះ ថន សុធី ភេទប្រុស អាយុ៣៦ឆ្នាំ មុខរបររត់ម៉ូតូឌុប ទីកន្លែងកំណើតឃុំមៀនស្រុកព្រៃឈរ ខេត្តកំពង់ចាម ទីលំនៅបច្ចុប្បន្ន ស្នាក់នៅផ្ទះជួលស្ថិតក្នុង
ក្រុម២៩ ភូមិ១ សង្កាត់១ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។

ភ្នាក់ងារដដែល បានបន្តឱ្យដឹងថាទៀតថា ក្នុងប្រតិបត្តិការបង្ក្រាបនោះផងដែរ កម្លាំងកងរាជអាវុធហត្ថបានធ្វើការចាប់យកវត្ថុតាង មួយចំនួនពីជនសង្ស័យរួមមានៈ
០១. ថ្នាំញៀនប្រភេទម៉ាទឹកកក ចំនួន១៤កញ្ចប់ ដែលមានទម្ងន់ ២.០៩ក្រាម
០២. ទូរស័ព្ទដែចំនួន ០២គ្រឿង
០៣. ម៉ូតូ ចំនួន០១គ្រឿង
០៤. ប្រាក់រៀល ចំនួន៤ម៉ឺនរៀល និងប្រាក់ដុល្លាចំនួន២០ដុល្លា។

បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាង ត្រូវបានកម្លាំងកងរាជអាវុធហត្ថខេត្តព្រះសីហនុ បានកសាងសំណុំរឿង ដើម្បីចាត់ការបន្តតាមនីតិវិធី៕
31

32
(អត្ថបទៈ ម៉ាន់ ដាវីត)