You are currently viewing ឧត្តមសេនីយ៍ត្រី ហ៊ត សីហា អញ្ជើញជួបសំណេះសំណាលសួរសុខទុក្ខនិវត្តន៍ជននៃកងរាជអាវុធហត្ថ

ឧត្តមសេនីយ៍ត្រី ហ៊ត សីហា អញ្ជើញជួបសំណេះសំណាលសួរសុខទុក្ខនិវត្តន៍ជននៃកងរាជអាវុធហត្ថ

កែប៖ ដោយមានការយកចិត្តទុកដាក់ពីសំណាក់ ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង កងយោធពលខេមរភូមិន្ទ មេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តកែប ព្រឹកថ្ងៃទី០៤ ខែមេសា ឆ្នាំ២០២៣ លោក ឧត្តមសេនីយ៍ត្រី ហ៊ត សីហា មេបញ្ជាការ កងរាជអាវុធហត្ថខេត្ត បានអញ្ជើញជួបសំណេះសំណាលសួរសុខទុក្ខនិវត្តន៍ជននៃកងរាជអាវុធហត្ថខេត្ត ដែលបានចូលនិវត្តន៍កន្លងមកចំនួន ១០នាក់ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ដែលនឹងចូលមកដល់នាពេលខាងមុខនេះ និងបានពាំនាំនូវការផ្ដាំផ្ញើសាកសួរសុខទុក្ខពីសំណាក់ ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា សូមផ្តាំផ្ញើសួរសុខទុក្ខដល់និវត្តន៍ជនយើងទាំងអស់ សូមថែរក្សាសុខភាព រាល់បញ្ហាកើតឡើងដូចជាមានជំងឺ ឬជួបទុកលំបាកផ្សេងៗ សូមរាយការណ៍ជូនមកអង្គភាពជាបន្ទាន់ដើម្បីអង្គភាពរៀបចំក្រុមការងារចុះសួរសុខទុក្ខ និងជួយសម្រួលដោះស្រាយនូវទុកលំបាករបស់បងប្អូន។ លោកឧត្តមសេនីយ៍ត្រី មេបញ្ជាការ កងរាជអាវុធហត្ថខេត្តក៏បានឧបត្ថម្ភជូននិវត្តន៍ជនយើង ក្នុងម្នាក់ៗទទួលបានថវិកា ២០០,០០០រៀល គ្រឿងឧបភោគបរិភោគមួយចំនួនរួមមាន អង្ករ ខ.ភ.មចំនួន ០១បាវ, មីម៉ាម៉ាចំនួន ១កេស, ទឹកបរិសុទ្ធវីតាល់ចំនួន ០១កេស, ភេសជ្ជៈប៉ូការីស្វេតចំនួន ០១កេស, ត្រីខកំប៉ុងចំនួន ០១យួរផងដែ សរុបចំណាយថវិកាទាំងអស់ចំនួន ៣,៣៨០,០០០ រៀល។