You are currently viewing នាយឧត្តមសេនីយ៍ សៅ សុខា ស្វាគមន៍ប្រតិភូអង្គទ័ពទី៤ វៀតណាម

នាយឧត្តមសេនីយ៍ សៅ សុខា ស្វាគមន៍ប្រតិភូអង្គទ័ពទី៤ វៀតណាម

ភ្នំពេញ៖ រសៀលថ្ងៃពុធទី៥ ខែមេសា ឆ្នាំ២០២៣ បញ្ជាការដ្ឋាន កងរាជអាវុធហត្ថលើផ្ទៃប្រទេស ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោពលខេមរភូមិន្ទ មេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស ទទួលស្វាគមន៍ប្រតិភូអង្គទ័ពទី៤ វៀតណាម ដឹកនាំដោយលោកវរសេនីយ៍ឯក Do Van Luc មេបញ្ជាការរងនិងជានាយសេនាធិការ អង្គទ័ពទី៤ កងទ័ពប្រជាជនវៀតណាម និងប្រតិភូអមដំណើរ ដែលអញ្ជើញមកជូនពរឆ្នាំថ្មីប្រពៃណីជាតិខ្មែរ នឹងមកដល់នាពេលខាងមុខ ឆ្នាំ២០២៣ ដើម្បីបង្កើនចំណងសាមគ្គីភាព មិត្តភាព សហប្រតិបត្តិការរវាងអង្គទ័ពទី៤ និងបញ្ជាការដ្ឋាន កងរាជអាវុធហត្ថលើផ្ទៃប្រទេស។