You are currently viewing លោកស្រី អិន សុខុម យុទ្ធនារីជំនាន់បម្រើកងទ័ពឆ្នាំ១៩៧៨ បានទទួលថវិកាចំនួន៥លានរៀល ដែលជាថវិការបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន

លោកស្រី អិន សុខុម យុទ្ធនារីជំនាន់បម្រើកងទ័ពឆ្នាំ១៩៧៨ បានទទួលថវិកាចំនួន៥លានរៀល ដែលជាថវិការបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន

សូមគោរពជម្រាបជូនថា សម្តេចតេជោ បានបង្កើតឡើងនូវមូលនិធិតេជោ១២៥ សម្រាប់ទ្រទ្រង់ ដោះស្រាយទុក្ខលំបាករបស់សមាជិក នៃគណៈយុទ្ធមិត្តជំនាន់បម្រើកងទ័ពឆ្នាំ១៩៧៨ ដែលមានជីវភាពខ្សត់ខ្សោយ ខ្វះខាត ។ល។

ជាក់ស្តែងថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២៣ ក្រុមការងារនៃ “យ.ជ.ប.ទ.” បានអញ្ជើញសួរសុខទុក្ខ និងយកថវិកាចំនួន៥លានរៀនរបស់សម្តេចតេជោ ឧបត្ថម្ភជូនលោកស្រី អិន សុខុម ដែលកំពុងសម្រាកព្យាបាលជំងឺនៅមន្ទីរពេទ្យព្រះកេតុមាលា “១៧៩”។ លោកស្រី បានចូលបម្រើកងទ័ពថ្ងៃទី២២ ខែមិថុនា ឆ្នាំ១៩៧៨ ក្រោមការដឹកនាំ គ្រប់គ្រង បញ្ជាផ្ទាល់របស់សម្តេចតេជោ នាពេលនោះ។ លោកស្រីបានចាកចេញពីកងទ័ពនៅឆ្នាំ១៩៨១ ដោយសារឪពុកម្តាយចាស់ៗ ត្រូវការថែទាំ។

នេះសបញ្ជាក់ថា ការយកចិត្តទុកដាក់ខ្ពស់ពីសំណាក់សម្ដេចតេជោ ហ៊ុន សែន ចំពោះបងប្អូនយុទ្ធមិត្ត ដែលបានតស៊ូប្រយុទ្ធ ស្លាប់រស់ជាមួយគ្នា ដើម្បីសង្គ្រោះអាយុជីវិតប្រជាជន រំដោះប្រទេសកម្ពុជា ចេញពីរបបប្រល័យពូជសាសន៍។

សម្ដេចតេជោ បានរួមរស់ជាមួយយើងទាំងអស់គ្នាគ្រប់កាលៈទេសៈ ដើម្បីបុព្វហេតុជាតិ មាតុភូមិ ប្រជាជន ជាពិសេសបច្ចុប្បន្នរក្សាបានសុខសន្តិភាព ឯកភាពជាតិពេញលេញ និងការអភិវឌ្ឍប្រទេសរីកចម្រើន ឈរលើឆាកអន្តរជាតិរឹងមាំ។ (អត្ថបទ អេង ហុី)