You are currently viewing ឧត្តមសេនីយ៍ត្រី កែវ សុផល អញ្ជើញសំណេះសំណាលជាមួយយោធិនសោធននិវត្តន៍

ឧត្តមសេនីយ៍ត្រី កែវ សុផល អញ្ជើញសំណេះសំណាលជាមួយយោធិនសោធននិវត្តន៍

ប៉ៃលិន៖ ព្រឹកថ្ងៃទី០៤ ខែមេសា ឆ្នាំ២០២៣ នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តប៉ៃលិន បានរៀបចំពិធីសំណេះសំណាលជាមួយយោធិនសោធននិវត្តន៍ ក្រោមអធិបតីភាពលោក ឧត្តមសេនីយ៍ត្រី កែវ សុផល មេបញ្ជាការកងរាជអាវុធហត្ថខេត្តប៉ៃលិន និងមានការអញ្ជើញចូលរួមពីសំណាក់ លោកមេបញ្ជាការរង នាយសេនាធិការ នាយសេនាធិការរង ប្រធាន-អនុមន្ទីរ នាយការិយាល័យ នាយរងការិយាល័យ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុង-ស្រុក និងយោធិនសោធននិវត្តន៍ផងដែរ។ លោកឧត្ដមសេនីយ៍ មេបញ្ជាការខេត្ត ក៏បានឧបត្ថម្ភគ្រឿងឧបភោគ បរិភោគជូនដល់យោធិនសោធននិវត្តន៍ ក្នុងម្នាក់ៗទទួលបាន ទឹកបរិសុទ្ធចំនួន ០១កេស, មីចំនួន ០១ កេស, ទឹកផ្លែឈើ ០១កេស, ម៉ាស់ចំនួន ០១ប្រអប់, ជែលចំនួន ០១ប្រអប់, ត្រីខចំនួន ០១ឡូត៍ និងថវិកាចំនួន ១០០,០០០ រៀល។