You are currently viewing នាយសេនាធិការ កងរាជអាវុធហត្ថខេត្តកោះកុង ផ្សព្វផ្សាយអនុវត្តការស្រង់វត្តមានតាមរយៈប្រព័ន្ធឌីជីថល នៅមូលដ្ឋានក្រុង-ស្រុក និងស្នាក់ការ

នាយសេនាធិការ កងរាជអាវុធហត្ថខេត្តកោះកុង ផ្សព្វផ្សាយអនុវត្តការស្រង់វត្តមានតាមរយៈប្រព័ន្ធឌីជីថល នៅមូលដ្ឋានក្រុង-ស្រុក និងស្នាក់ការ

កោះកុង៖ ដោយទទួលបានការណែនាំពីលោកឧត្តមសេនីយ៍ត្រី មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកោះកុង នៅថ្ងៃទី០៤ ខែមេសា ឆ្នាំ២០២៣ លោក វរសេនីយ៍ទោ ម៉ាន់ ដាវីត នាយសេនាធិការ បញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តកោះកុង បានប្រជុំផ្សព្វផ្សាយឱ្យអនុវត្តការស្រង់វត្តមានតាមរយៈប្រព័ន្ធឌីជីថលទំនើប នៅមូលដ្ឋានក្រុងខេមរភូមិន្ទ មូលដ្ឋានស្រុកមណ្ឌលសីមា មូលដ្ឋានស្រុកថ្មបាំង ស្នាក់ការសន្តិសុខ៤៨២ និងស្នាក់ការសន្តិសុខចាំយាម។

អនុវត្តគោលការណ៍ដឹកនាំ លោកនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស ក្នុងពិធីប្រជុំត្រីមាសទី១ ឆ្នាំ២០២៣ នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថលើផ្ទៃប្រទេស បានគូសបញ្ជាក់ឱ្យបណ្តាគ្រប់អង្គភាពចំណុះបញ្ជាការដ្ឋាន កងរាជអាវុធហត្ថលើផ្ទៃប្រទេស ត្រូវធ្វើយ៉ាងណាគ្រប់គ្រងបុគ្គលិករបស់ខ្លួនឱ្យបាន ប្រកបដោយវិន័យ សមជាកងកម្លាំងកងរាជអាវុធហត្ថ ដូចនេះទើបបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តកោះកុង បានដាក់ចេញនូវទិសដៅការងារជាច្រើនរួមមានការស្រង់វត្តមានយោធិនមកធ្វើការ តាមរយៈប្រព័ន្ធឌីជីថលទំនើប នៅគ្រប់អង្គភាពចំណុះបញ្ជាការដ្ឋានខេត្ត ក្នុងគោលបំណងដើម្បីពង្រឹងវិន័យ និងការអនុវត្តតួនាទីភារកិច្ច។

 

សូមបញ្ជាក់ផងដែរថាការស្រង់វត្តមានយោធិនមកធ្វើការតាមរយៈប្រព័ន្ធឌីជីថលទំនើបនេះ គឺមានភាពសុក្រិតច្បាស់លាស់ ដើម្បីរួមចំណែកក្នុងការអភិវឌ្ឍន៍ជាតិ ក្នុងយុគសម័យបច្ចេកវិទ្យាដ៏ទំនើប។