ពោធិ៍សាត់ៈ នៅវេលាម៉ោង១០ និង៣៥នាទី ថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០១៦ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកក្រគរ សហការជាមួយមន្ត្រីជំនាញរដ្ឋបាល ជលផលខេត្ត បានធ្វើការបង្ក្រាបបទល្មើសនេសាទចំនួន០១លើក ស្ថិតនៅចំណុច ភូមិត្រពាំងរំណេញ ឃុំ ក្បាលត្រាច ស្រុកក្រគរ ខេត្តពោធិ៍សាត់។
បើប្រភពពត៌មានពីមន្ត្រីកងរាជអាវុធហត្ថខេត្តពោធិ៍សាត់ បានអោយដឹងថា ក្នុងប្រតិបត្តិការបង្ក្រាបបទល្មើសនេសាទនោះផងដែរ កម្លាំងកងរាជអាវុធហត្ថបានធ្វើការឃាត់ខ្លួនម្ចាស់ឡូនេសាទខុសច្បាប់នោះ បានចំនួនម្នាក់ និងបានធ្វើការចាប់យកវត្ថុតាងមួយចំនួនរួមមានៈ
០១. ក្បាលច្ប ចំនួន ០២ មាត់
០២. របាំងសាច់អួន ប្រវែង ១៧០០ ម៉ែត្រ
០៣. បង្គោលចំរឹង ចំនួន ៣៤០០ ដើម
បច្ចុប្បន្ន វត្ថុតាង ត្រូវមន្ត្រីជំនាញកងរាជអាវុធហត្ថ បានប្រគល់អោយមន្ត្រីជំនាញរដ្ឋបាលជលផល ដើម្បីដុតបំផ្លាញចោល។ចំណែកម្ចាស់ឡូនេសាទនោះ ត្រូវបានកម្លាំងធ្វើការអប់រំណែនាំរុះរើចេញហើយឲ្យនេសាទលក្ខណ:គ្រួសារវិញ។
(អត្ថបទៈ ម៉ាន់ ដាវីត)