កណ្តាល៖ រសៀលថ្ងៃទី០៤ ខែមេសា ឆ្នាំ២០២៣ នៅសាលប្រជុំបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្ត លោកឧត្តមសេនីយ៍ត្រី សំ តុលា មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកណ្តាល បានដឹកនាំជួរមេបញ្ជាការ នាយសេនាធិការ ប្រធានមន្ទីរ និងនាយការិយាលយ័ពាក់ព័ន្ធ ដើម្បីប្រជុំត្រួតពិនិត្យការអនុវត្តតួនាទីភារកិច្ច និងវឌ្ឍនភាពការងារ កងរាជអាវុធហត្ថ ប្រចាំត្រីមាសទី១ និងលើកទិសដៅផែនការសកម្មភាពការងារ ប្រចាំត្រីមាសទី២ ឆ្នាំ២០២៣ និងផ្សព្វផ្សាយផែនការការងារផ្សេងៗមួយចំនួនទៀតរបស់អង្គភាព។