ភ្នំពេញ៖ រសៀលថ្ងៃពុធទី០៥ ខែមេសា ឆ្នាំ២០២៣ នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថលើផ្ទៃប្រទេស ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោពលខេមរភូមិន្ទ មេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស ទទួលស្វាគមន៍ប្រតិភូមកពីបញ្ជាការដ្ឋានការពារព្រំដែននៃសាធារណៈរដ្ឋសង្គមនិយមវៀតណាម ដឹកនាំដោយលោក ឧត្តមសេនីយ៍ត្រី Nguyen Hoai Phuong មេបញ្ជាការរង ការពារព្រំដែននៃកងទ័ពប្រជាជនវៀតណាមនិងប្រតិភូអមដំណើរ ដែលអញ្ជើញមកជូនពរឆ្នាំថ្មីប្រពៃណីជាតិខ្មែរ និងមកដល់នាពេលខាងមុខ ដើម្បីបង្កើនចំណងសាមគ្គីភាព មិត្តភាព សហប្រតិបត្តិការរវាងបញ្ជាការការពារព្រំដែននិងបញ្ជាការដ្ឋាន កងរាជអាវុធហត្ថលើផ្ទៃប្រទេស កាន់តែរឹងមាំថែមទៀត។