ស្ទឹងត្រែង៖ នៅរសៀលថ្ងៃទី០៤ ខែមេសា ឆ្នាំ២០២៣ នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តស្ទឹងត្រែង លោក ឧត្តមសេនីយ៍ត្រី អៀង វ៉ាន់ឌី មេបញ្ជាការកងរាជអាវុធហត្ថខេត្តស្ទឹងត្រែង បានទទួលស្វាគមន៍ លោកឯកឧត្តម យឿង វ៉ាន់ត្រាង លេខាបក្សខេត្ត និងជាប្រធានក្រុមប្រឹក្សាខេត្តកន្ទូម នៃសាធារណរដ្ឋសង្គមនិយមវៀតណាម និងប្រតិភូអមដំណើរជាច្រើនរូបទៀត អញ្ជើញមកសួរសុខទុក្ខ និងជូនពរ អបអរសាទរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ នាពេលខាងមុខ និងបានជូនវត្ថុអនុស្សាវរីយ៍ឱ្យគ្នាទៅវិញទៅមកផងដែរ។