តាកែវ៖ នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តតាកែវ លោក ឧត្តមសេនីយ៍ត្រី សេង មហា មេបញ្ជាការ កងរាជអាវុធហត្ថខេត្តតាកែវ ព្រឹកថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២៣ ដោយមានការយកចិត្តទុកដាក់ពីសំណាក់ ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស បានអញ្ជើញសំណេះសំណាលជាមួយយោធិនសោធននិវត្តន៍កងរាជអាវុធហត្ថខេត្ត ដែលបានចូលសោធននិវត្តន៍ ចំនួន ៤១នាក់ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ដែលនឹងខិតជិតមកដល់ និងបានពាំនាំនូវការផ្ដាំផ្ញើសាកសួរសុខទុក្ខពីសំណាក់ ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា ផ្តាំផ្ញើការសួរសុខទុក្ខដល់យោធិនដែលចូលនិវត្តន៍ ដោយមានការអញ្ជើញចូលរួមពីសំណាក់ លោកមេបញ្ជាការរង នាយសេនាធិការរង លោកប្រធាន អនុប្រធានមន្ទីរ នាយ ការិយាល័យ លោកមេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុង ស្រុក ស្នាក់ការ។ ក្នុងឱកាសនេះ លោកឧត្តមសេនីយ៍ មេបញ្ជាការ កងរាជអាវុធហត្ថខេត្តបានឧបត្ថម្ភជូនយោធិនចូលនិវត្តន៍ក្នុងម្នាក់ៗទទួលបានថវិកា និងគ្រឿងឧបភោគបរិភោគមួយចំនួនរួមមាន អង្ករចំនួន ០១បាវ, មីចំនួន ១កេស, ត្រីខចំនួន ១យួរ, និងថវិកាចំនួន ១០០,០០០រៀល សរុបចំណាយថវិកាចំនួន ៨,៧៧៤,០០០រៀល។