ភ្នំពេញ៖ រសៀលថ្ងៃព្រហស្បតិ៍ទី៦ ខែមេសា ឆ្នាំ២០២៣ បញ្ជាការដ្ឋាន កងរាជអាវុធហត្ថលើផ្ទៃប្រទេស ឧត្តមសេនីយ៍ឯក ស៊ិន សូផាន្នី មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស ទទួលស្វាគមន៍ប្រតិភូខេត្តគៀនយ៉ាង នៃសាធារណៈរដ្ឋសង្គមនិយមវៀតណាម ដឹកនាំដោយឯកឧត្តម Mai Van Huynh និងប្រតិភូអមដំណើរ ដែលអញ្ជើញមកជូនពរឆ្នាំថ្មីប្រពៃណីជាតិខ្មែរ និងមកដល់នាពេលខាងមុខ ដើម្បីបង្កើនចំណងសាមគ្គីភាព មិត្តភាព សហប្រតិបត្តិការរវាង ខេត្ត គៀងយ៉ាង និង កងរាជអាវុធហត្ថលើផ្ទៃប្រទេស កាន់តែជិតស្និតថែមទៀត។