You are currently viewing ឧត្តមសេនីយ៍ត្រី រ័ត្ន ចាន់ណា ទទួលស្វាគមន៍ ប្រតិភូបញ្ជាការដ្ឋានយោធាព្រំដែនគោក ខេត្តតៃនិញ

ឧត្តមសេនីយ៍ត្រី រ័ត្ន ចាន់ណា ទទួលស្វាគមន៍ ប្រតិភូបញ្ជាការដ្ឋានយោធាព្រំដែនគោក ខេត្តតៃនិញ

ត្បូងឃ្មុំ៖ ថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២៣ នៅទីបញ្ជាការកងរាជអាវុធហត្ថខេត្តត្បូងឃ្មុំ បានធ្វើពិធីទទួលស្វាគមន៍ ប្រតិភូបញ្ជាការដ្ឋានយោធាព្រំដែនគោក ខេត្តតៃនិញ នៃសាធារណៈរដ្ឋសង្គមនិយមវៀតណាម អញ្ជើញចូលជួបសម្តែងការគួរសមសំណេះសំណាល ជូនវត្ថុអនុស្សាវរីយ៍ និងជូនពរក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ក្រោមអធិបតីភាពលោក ឧត្តមសេនីយ៍ត្រី រ័ត្ន ចាន់ណា មេបញ្ជាការកងរាជអាវុធហត្ថខេត្តត្បូងឃ្មុំ និងលោកវរសេនីយ៍ឯក បម្រុង ង្វៀន ង៉ុកគៀន មេបញ្ជាការរង បញ្ជាការដ្ឋានយោធាព្រំដែនគោក ខេត្តតៃនិញ នៃសាធារណៈរដ្ឋសង្គមនិយមវៀតណាម ដោយមានការអញ្ជើញចូលរួមពីសំណាក់ លោក មេបញ្ជាការរង នាយសេនាធិការ ប្រធានមន្ទីរ និងនាយការិយាល័យពាក់ព័ន្ធ ព្រមទាំងប្រតិភូអមដំណើរ របស់បញ្ជាការដ្ឋានយោធាព្រំដែនគោក ខេត្តតៃនិញមួយចំនួនទៀត។