You are currently viewing កម្លាំងកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ សហការ ចេញធ្វើប្រតិបត្តិការសង្គ្រោះ

កម្លាំងកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ សហការ ចេញធ្វើប្រតិបត្តិការសង្គ្រោះ

កំពង់ស្ពឺៈ ឡសម្ងួតស្រូវ ដែលផ្ទុកពេញទៅដោយស្រូវ នៅក្នុងរោងម៉ាស៊ីនកិនស្រូវ «ហ្គោលឌិនរ៉ាយ» ស្ថិតនៅភូមិតាឡក ឃុំក្សេមក្សាន ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ ត្រូវបានអគ្គីភ័យឆាបឆេះតាំងពីម៉ោងជាង ១២រំលងអាធ្រាត្រឈានចូលថ្ងៃទី៣០ ខែវិច្ឆិកា រហូតមកដល់ព្រឹកថ្ងៃដដែលនេះមិនទាន់រលត់នៅឡើយទេ។

យោងតាមសេចក្តីរាយការណ៍ បានឲ្យដឹងថា កម្លាំងកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ សហការជាមួយកម្លាំងចម្រុះ និងរថយន្តពន្លត់អគ្គិភ័យជាច្រើនគ្រឿង កំពុងតែធ្វើសកម្មភាពយ៉ាងសស្រាក់សស្រាំ ដើម្បីបាញ់ពន្លត់ភ្លើងនេះ។

សកម្មភាពទាំងនេះ ស បញ្ជាក់អោយឃើញថា កម្លាំងកងរាជអាវុធហត្ថ តែងតែយកចិត្តទុកដាក់ អស់ពីកម្លាំងចិត្ត និងកម្លាំងកាយ ជួយសង្គ្រោះបងប្អូនប្រជាពលរដ្ឋ នៅពេលដែលបងប្អូនប្រជាពលរដ្ឋជួបទុក្ខលំបាក ទោះស្ថិតនៅក្នុងកាលៈទេសៈលំបាកយ៉ាងណាក៏ដោយ។
%e1%9f%a7%e1%9f%a1

%e1%9f%a7%e1%9f%a2

%e1%9f%a7%e1%9f%a3

%e1%9f%a7%e1%9f%a4

%e1%9f%a7%e1%9f%a5

%e1%9f%a7%e1%9f%a6
(អត្ថបទៈ ម៉ាន់ ដាវីត)