កំពង់ធំ៖ ព្រឹកថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២៣ នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពង់ធំ ដោយបានការអនុញ្ញាតពី លោកឧត្តមសេនីយ៍ត្រី មាស យ៉ត មេបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ធំ មន្ទីរវប្បធម៌ និងវិចិត្រសិល្បខេត្ត បានចូលមកសំដែងរបាំត្រុដិ ក្នុងឱកាសបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ ជូនដល់បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពង់ធំ ដើម្បីដេញនូវភាពឧបទ្រពចង្រៃទៅ ភាពសម្បូរសប្បាយចូលមកប្រសិទ្ធពរជ័យសព្ទសាធុការសម្រាប់ឆ្នាំថ្មីនឹងចូលមកដល់ សេចក្តីសប្បាយរីករាយ ចូលមានដល់នាយទាហាន នាយទាហានរង ទាំងអស់ ឲ្យជួបប្រទះតែពុទ្ធពរទាំងឡាយបួនប្រការគឺ អាយុ វណ្ណៈ សុខៈ និង ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។