កណ្តាល៖ ព្រឹកថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២៣ នៅទីបញ្ជាការកងរាជអាវុធហតហ្ថខេត្តកណ្តាល លោក វរសេនីយ៍ឯក ច័ន្ទ សារ៉ាដែន មេបញ្ជាការរង និងជាប្រធានក្រុមការងារ ជ្រើសរើសយោធិន នៃកងរាជអាវុធហត្ថខេត្តកណ្តាល បានដឹកនាំប្រធានមន្ទីរ និងនាយការិយាល័យជំនាញ ប្រគល់គោលរបបយោធបរិក្ខារ ជូនយោធិន នៃកងរាជអាវុធហត្ថដែលជ្រើសរើសថ្មី (ជាប់ជាស្ថាពរ) ចំនួន ៣៤នាក់។