You are currently viewing ឧត្តមសេនីយ៍ត្រី សំ តុលា កនាំមន្ត្រីក្រោមឱវាទអញ្ជើញចូលរួមគោរពវិញ្ញាណក្ខន្ធ សពលោក អនុសេនីយ៍ឯក ម៉ែន គឹមសាន

ឧត្តមសេនីយ៍ត្រី សំ តុលា កនាំមន្ត្រីក្រោមឱវាទអញ្ជើញចូលរួមគោរពវិញ្ញាណក្ខន្ធ សពលោក អនុសេនីយ៍ឯក ម៉ែន គឹមសាន

កណ្តាល៖ ព្រឹកថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២៣ លោកឧត្តមសេនីយ៍ត្រី សំ តុលា មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកណ្តាល បានដឹកនាំមន្ត្រីក្រោមឱវាទអញ្ជើញចូលរួមគោរពវិញ្ញាណក្ខន្ធ និងសំណេះសំណាល ព្រមទាំងបាននាំយកបច្ច័យ និងគ្រឿងឧបភោគបរិភោគមួយចំនួនទៀត ទៅចូលរួមបុណ្យដល់គ្រួសារសពលោក អនុសេនីយ៍ឯក ម៉ែន គឹមសាន អតីតនាយលេខាធិការដ្ឋាន កងរាជអាវុធហត្ថខេត្តកណ្តាល ដែលបានទទួលមរណៈភាព ថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២៣ កន្លងទៅនេះ ក្នុងជន្មាយុ ៧១ឆ្នាំ ដោយរោគាពាធ នៅគេហដ្ឋាននៃសព ស្ថិតក្នុងភូមិទឹកថ្លា សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ។