ភ្នំពេញ៖ ព្រឹកថ្ងៃសុក្រ ទី០៧ ខែមេសា ឆ្នាំ២០២៣ នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថលើផ្ទៃប្រទេស ឯកឧត្តម ឧត្តមសេនីយ៍ឯក ស៊ិន សូផាន្នី មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស បានទទួលស្វាគមន៍គណៈប្រតិភូខេត្តកាម៉ាវ នៃសាធារណៈរដ្ឋសង្គមនិយមវៀតណាម ដឹកនាំដោយលោកវរសេនីយ៍ឯក Nguyen Van Hung និងប្រតិភូអមដំណើរ ដែលអញ្ជើញមកជូនពរឆ្នាំថ្មីប្រពៃណីជាតិខ្មែរ នឹងមកដល់នាពេលខាងមុខ ដើម្បីបង្កើនចំណងសាមគ្គីភាព មិត្តភាព សហប្រតិបត្តិការរវាង ខេត្តកាម៉ាវ និង កងរាជអាវុធហត្ថលើផ្ទៃប្រទេស កាន់តែជិតស្និតថែមទៀត។