អនុវត្តតាមសេចក្តីណែនាំ ស្តីពីពិធីសំណេះសំណាលជាមួយយោធិនសោធននិវត្តន៍ និងពិការក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៦ នៅព្រឹកថ្ងៃពុធ ទី០៥ ខែមីនា ឆ្នាំ២០២៣ នៅអគារសេនាធិការដ្ឋាន កងរាជអាវុធហត្ថលើផ្ទៃប្រទេស ខុទ្ទកាល័យ កងរាជអាវុធហត្ថលើផ្ទៃប្រទេស បានរៀចំពិធីសំណេះសំណាលជាមួយយោធិនសោធននិវត្តន៍ និងពិការ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ក្រោមអធិបតីភាព លោក ឧត្តមសេនីយ៍ទោ ខៀវ សាម៉េត និងសហការីព្រមទាំងមានសោធននិវត្តន៍ចំនួន៣នាក់។
ក្នុងពិធីសំណេះសំណាល លោកនាយខុទ្ទកាល័យ បានមានប្រសាសន៍ពាំនាំផ្តាំផ្ញើសាកសួរសុខទុក្ខពីលោកនាយឧត្តមសេនីយ៍ សៅ សុខា អគ្គបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធលើផ្ទៃប្រទេសផងដែរ។
លោកនាយខុទ្ទកាល័យបាន ផ្តាំផ្ញើសាកសួរសុខទុក្ខក្រុមគ្រួសារ ជាពិសេសបងៗ ដែលបានចូលនិវត្តន៍ទាំង៣នាក់ សូមថែរក្សាសុខភាពឱ្យបានល្អដើម្បីមើលថែប្រពន្ធ កូន និងចៅៗ និងជូនពរនូវពុទ្ធពរទាំងប្រាំប្រកាគឺអាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។
ក្នុងឱកាសនោះផងដែរ លោកឧត្តមសេនីយ៍បានប្រគល់ជូននូវវត្ថុអនុស្សាវរីយ៍ក្នុងម្នាក់ទទួលបានៈ អង្ករ ១បាវ=៥០គ.ក្រ, មីម៉ាម៉ា១កេសតូច,ទឹកផ្លែឈើ ១កេស, ត្រីខកំប៉ុង ៣យួ, ទឹកត្រី១យួ, ទឹកស៊ីអ៊ីវ ១យួ និងកញ្ចប់ថវិកា ៤០ម៉ឺនរៀល សរុបថវិកាអស់ចំនួន ២,១៥០,៩៤០.០០រៀលគត់ (ពីរលានមួយរយហាសិបពាន់ប្រាំបួនរយសែសិបរៀលគត់)។