សៀមរាប៖ ព្រឹកថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២៣ នៅទីបញ្ជាការកងរាជអាវុធហត្ថខេត្តសៀមរាប បានរៀបចំពិធីជួបសំណេះសំណាលជាមួយយោធិនសោធននិវត្តន៍ និងពិការ ក្នុងឱកាសបុណ្យចូលឆ្នាំខ្មែរប្រពៃណីជាតិ ក្រោមអធិបតីភាពលោក ឧត្តមសេនីយ៍ត្រី ប៉ោ វណ្ណនិត មេបញ្ជាការកងរាជអាវុធហត្ថខេត្ត ក្នុងពិធីនេះផងដែរលោកឧត្តមសេនីយ៍ បានពាំនាំនូវការផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់ នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស ព្រឹមទាំងបានបើកចែកអំណោយជូនយោធិនចូលនិវត្តន៍ ពិការ ក្នុងម្នាក់ៗទទួលបានថវិកាចំនួន ១០០,០០០រៀល, ទឹកបរិសុទ្ធចំនួន ០២កេស, មីចំនួន ០២កេស, ទឹកក្រូចចំនួន ០២កេស និងជូនពរដល់បងប្អូនអាវុធហត្ថទាំងអស់ និងយោធិនចូលនិវត្តន៍ ពិការ ឱ្យជួបតែសេចក្តីសុខ សុខភាពល្អ គ្រប់ក្រុមគ្រួសារ។