You are currently viewing ឧត្តមសេនីយ៍ត្រី សែ វុទ្ធី អញ្ជើញជាអធិបតីភាពក្នុងកិច្ចប្រជុំផ្សព្វផ្សាយផែនការការពារសន្តិសុខសុវត្ថិភាព និងសណ្តាប់ឆ្នាប់ពិធីសង្រ្គាន្តស្វាយរៀង

ឧត្តមសេនីយ៍ត្រី សែ វុទ្ធី អញ្ជើញជាអធិបតីភាពក្នុងកិច្ចប្រជុំផ្សព្វផ្សាយផែនការការពារសន្តិសុខសុវត្ថិភាព និងសណ្តាប់ឆ្នាប់ពិធីសង្រ្គាន្តស្វាយរៀង

ស្វាយរៀង៖ ព្រឹកថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២៣ នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តស្វាយរៀង លោក ឧត្តមសេនីយ៍ត្រី សែ វុទ្ធី មេបញ្ជាការកងរាជអាវុធហត្ថខេត្តស្វាយរៀង បានអញ្ជើញជាអធិបតីភាព ពិធីប្រជុំផ្សព្វផ្សាយផែនការការពារសន្តិសុខសុវត្ថិភាព និងសណ្តាប់ឆ្នាប់ពិធីសង្រ្គាន្តស្វាយរៀង អបអរសាទរបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ និងផ្សព្វផ្សាយសេចក្តីសម្រេចបង្កើតក្រុមការងាររៀបចំពិធីសម្ពោធដាក់ឱ្យប្រើប្រាស់អគាររដ្ឋបាល និងអគារស្នាក់នៅមូលដ្ឋានកងរាជអាវុធហត្ថស្រុករមាសហែក។ ដោយមានការអញ្ជើញចូលរួមពីសំណាក់លោក លោកស្រី មេបញ្ជាការរង លោកនាយ នាយសេនាធិការរង លោកប្រធានមន្ទីរទាំង៧ និងលោកមេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថ ក្រុង ស្រុកទាំង៨ផងដែរ។