ព្រះសីហនុ៖ ថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២៣ នៅទីបញ្ជាការតំបន់ប្រតិបត្តិការសឹករង ខេត្តព្រះសីហនុ លោកឧត្តមសេនីយ៍ត្រី ហេង ប៊ុនទី មេបញ្ជាការ កងរាជអាវុធហត្ថខេត្តព្រះសីហនុ បានអញ្ជើញចូលរួមក្នុងពិធីទទួលស្វាគមន៍គណ:ប្រតិភូបញ្ជាការដ្ឋានកងការពារព្រំដែនខេត្តគៀនយ៉ាង នៃសាធារណរដ្ឋសង្គមនិយមវៀតណាម ដឹកនាំដោយលោកវរសេនីយ៍ឯក វ៉ វ៉ាន់សឺ មេបញ្ជាការ និងជាប្រធានប្រតិភូ ដែលអញ្ជើញមកចូលជួបសម្តែងការគួរសម សាកសួរសុខទុក្ខ និងជូនពរក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ នាពេលខាងមុខនេះ។