កែប៖ នៅរសៀលថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២៣ លោក ឧត្តមសេនីយ៍ត្រី ហ៊ត សីហា មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកែប អញ្ជើញជួបសំណេះសំណាលជាមួយបេក្ខជនដែលប្រឡងជាប់កងរាជអាវុធហត្ថជាស្ថាពរ។ ក្នុងពិធីសំណេះសំណាលនោះផងដែរ លោក ឧត្តមសេនីយ៍ត្រី មេបញ្ជការ ក៏បានណែនាំ និងផ្ដាំផ្ញើ ដល់ប្អូនៗ ក្មួយៗដែលជាបេក្ខជនប្រឡងជាប់ទាំងអស់ ពេលចូលដល់សាលាហ្វឹកហ្វឺន ត្រូវចេះថែរក្សាសុខភាពអោយបានល្អ និងគោរពតាមបទបញ្ជា វិន័យឱ្យបានខ្ជាប់ខ្ជួនត្រូវខិតខំហ្វឹកហាត់រៀនសូត្រ ក្រេបយកវិជ្ជាជីវៈកងរាជអាវុធហត្ថ ដើម្បីក្លាយជាអាវុធហត្ថអាជីព បម្រើជាតិ មាតុភូមិ និងប្រជាជន ជាពិសេសស្មោះត្រង់ដាច់ខាតចំពោះ ជាតិ សាសនា ព្រះមហាក្សត្រ។