ព្រះសីហនុ៖ ថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២៣ លោកឧត្តមសេនីយ៍ត្រី ហេង ប៊ុនទី មេបញ្ជាការ កងរាជអាវុធហត្ថខេត្តព្រះសីហនុ បានអញ្ជើញចូលរួមក្នុងកិច្ចជំនួបសម្ដែងការគួរសមជាមួយគណៈប្រតិភូខេត្តបាកលីវ នៃសាធារណរដ្ឋសង្គមនិយមវៀតណាម អញ្ជើញមកសួរសុខទុក្ខ និងជូនពរក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ នាពេលខាងមុខ ក្រោមអធិបតីភាព ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ ដែលប្រព្រឹត្តិធ្វើឡើងក្នុងសាលប្រជុំសាលាខេត្តព្រះសីហនុ។